ប្រវត្តិនៃកំណើតសហរដ្ឋអាមេរិក៖ ហេតុអ្វីមានបដិវត្តន៍? ហេតុអ្វីមានផ្កាយ ៥០ ឆ្នូត ១៣ លើទង់ជាតិ?

3700

(បរទេស)៖ តើហេតុអ្វីបានជាបដិវត្តន៍អាមេរិកកើតឡើង? ជាដំបូងយើងគួរដឹងថា នៅត្រឹមឆ្នាំ 1763 ទឹកដីសហរដ្ឋអាមេរិកសព្វថ្ងៃត្រូវបានគ្រប់គ្រងដោយអង់គ្លេស។ កាលណោះមានប្រជាជនអង់គ្លេសដែលជាពួកអណានិគមរស់នៅប្រមាណជាង 2 លាននាក់ជាមួយនឹងម្ចាស់ស្រុកជនជាតិដើម។

On July 4, 1776, George Washington Bought A Broom : Planet Money : NPR

ការនោះនាំឱ្យប្រជាជននៅទឹកដីអាមេរិកងើបបះបោរឡើងកាន់តែខ្លាំង ហើយក្រោយមកលោក ចច វ៉ាស៊ីនតោន (George Washington) បានក្លាយជាមេទ័ពរបស់ប្រជាជនអង់គ្លេសនៅទឹកដីអាមេរិក ហើយក៏បានដឹកនាំពួកគេធ្វើបដិវត្តន៍ទាមទារឯករាជ្យពីអង់គ្លេសនៅឆ្នាំ 1776។

ពួកជនជាតិអង់គ្លេសទាំងនោះក្រោយមកក៏បានក្លាយជាជនជាតិអាមេរិកកាំងសព្វថ្ងៃ។ ហើយ លោក ចច វ៉ាស៊ីនតោន (George Washington) ក៏បានក្លាយជាប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិក។ ចុះតើហេតុអ្វីបានជាទង់ជាតិអាមេរិកមានឆ្នូតផ្ដេក 13 និងផ្កាយចំនួន 50?

A reflection of George Washington | Pittsburgh Post-Gazette

ទង់ជាតិអាមេរិកមានឆ្នូតផ្ដេក ស លាយ ក្រហមចំនួន 13 ដែលតំណាងឱ្យរដ្ឋចំនួន 13 ដំបូងគេដែលបានចុះហត្ថលេខាលើសេចក្ដីប្រកាសឯករាជ្យពីអង់គ្លេសដើម្បីបង្កើតជាសហរដ្ឋអមេរិក។ ចំណែកចំនួនផ្កាយទាំង 50 នៅលើផ្ទៃពណ៌ខៀវគឺតំណាងឱ្យរដ្ឋទាំង​50 ក្នុងពេលបច្ចុប្បន្ននេះឯង។

គួរបញ្ជាក់ថាកាលពីមុនមានផ្កាយតែចំនួន 13 ទេដោយគេដាក់តំណាងរដ្ឋដំបូងទាំង 13 នោះ។ ពេលនេះចំនួនផ្កាយកើនឡើងតែចំនួនស្នាមឆ្នូតផ្ដេកនៅដដែល៕

George Washington | Life, Presidency, Accomplishments, & Facts ...