មិនគួរសោះ! អាយុទើប១០ឆ្នាំសោះ ចេះឆក់ខ្សែកបាត់ ហើយធ្លាប់ធ្វើសកម្មភាព៤ដងទៀត

41601

(កណ្តាល)៖ ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ និងបុរសម្នាក់អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ខ្សែក ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្សារព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះញឹម សំអូន ភេទស្រី អាយុ២៤ឆ្នាំស្នាក់នៅ:ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេផ្ទះ ចំណែកឯជនសង្ស័យ ទី១-ឈ្មោះអឿន ណូសា ហៅគោ ភេទប្រុស អាយុ១០ឆ្នាំ ស្នាក់នៅ ភូមិគោករការ សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ សិស្សសាលាបឋមសិក្សាវត្តជុំ (ក្រៅឃុំ) និងទី២-ឈ្មោះផា រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅ ផ្សារពោធិ៍ចិនតុង សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប។

ត្ថុតាងដកហូតបានរួមមាន៖

-ខ្សែកធ្វេីពីលោហ:ធាតុពណ៌ទង់ដែងទម្ងន់២ជី៥ហ៊ុន(របស់ជនរងគ្រោះ)។
-ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៧ផ្លាកលេខព្រៃវែង1L6398 ។
-កាបូបដៃពណ៌សូកូឡាចំនួន១។
-ប្រាក់រៀលចំនួន២២៧៨០០រៀល។
-ប្រាក់ដុល្លាចំនួន១០ដុល្លា។
-ទូរស័ព្ទដៃម៉ាកOPPOពណ៌ក្រហមចំនួន១គ្រឿង។
-នាឡិកាដៃម៉ាកEDIFICEខ្សែដែកពណ៌ទឹកប្រាក់ចំនួន១គ្រឿង។
-មួកសុវត្ថិភាពចំនួន១ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបាននាំកូនស្រីអាយុ៤ឆ្នាំ ដោយមានពាក់ខ្សែកផ្លាទីនមួយខ្សែមកផ្សារព្រែកហូរ ដេីម្បីទិញឥវ៉ាន់ ភ្លាមនោះស្រាប់តែជនសង្ស័យបានធ្វេីសកម្មភាពទាញផ្តាច់ខ្សែក ពីកូនជនរងគ្រោះរួចដេីរចេញសំដៅទៅឡេីងជិះម៉ូតូរបស់បក្សពួក ដែលឈប់ចាំនៅក្រៅផ្សារ តែត្រូវជនរងគ្រោះឃេីញបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកហូរ ធ្វេីការឃាត់ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ ការតាមនីតិវិធី។ តាមចម្លេីយសភាពជនសង្ស័យ​ ឈ្មោះផា រ៉ាវុទ្ធ បាននិយាយថាខ្លួនធ្លាប់ឌុប​ឈ្មោះ អឿន​ ណូសា​ ធ្វេីសកម្មភាព នេះចំនួន៤ដងរួចមកហេីយ៕