លោកជំទាវ ឱ វណ្ណឌីន ៖ ការបរិភោគស៊ុតមាន់-ទា ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ វាគឺជារឿងមិនពិតឡើយ

37675

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានអញ្ជើញធ្វើកិច្ចសំភាសន៍ជាមួយនឹង ទូរទស្សន៍ជាតិកម្ពុជា ស្តីពីការវិវត្តន៍នានានៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចសំភាសន៍នោះផងដែរ លោកជំទាវ បានធ្វើការពន្យល់ផងដែរទាក់ទងនឹងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា ការបរិភោគស៊ុត ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ គឺជារឿងមិនពិតឡើយ។

របៀប បរិភោគ ស៊ុត ដែល នាំ ជំងឺ មក ...

លោកជំទាវបានបញ្ជាក់ថា ការបរិភោគស៊ុត ឬខ្ទឹមស គ្រាន់តែចំណែកមួយ ដែលជួយថែទាំសុខភាពឲ្យរឹងមាំប៉ុណ្ណោះ ហើយលោកជំទាវបន្ថែមផងដែរថា ការបរិភោគម្ហូបអាហារទាំងនោះមិនទាស់ខុសនោះទេ ប៉ុន្តែគ្រាន់តែសូមឲ្យបងប្អូនប្រជាពលរដ្ឋកុំឲ្យមានអារម្មណ៍ថា ម្ហូបអាហារទាំងនោះជាឱសថ ឬថ្នាំ ដែលអាចព្យាបាលកូវីដ១៩តែប៉ុណ្ណោះ។

គ្រាន់តែញ៉ាំស៊ុតបីគ្រាប់ក្នុងមួយ ...

លោកជំទាវក៏បានឲ្យដឹងទៀតថា ការបរិភោគ បន្លែ ផ្លែឈើច្រើន សុទ្ធតែល្អ ដែលអាចជួយទ្រទ្រង់សុខភាព ដើម្បីឲ្យប្រព័ន្ធការពាររឹងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ៕