ទីបំផុត ! អាមេរិក​មាន​ចំនួន​អ្នក​ឆ្លង COVID-19 ច្រើនជាង​ចិន​វិញ​

15927

(អន្តរជាតិ)៖ ​​សហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លង វីរុសកូរ៉ូណាថ្មី (COVID-19) សុរបកើនដល់ជាង ៨៣,៥០០ករណីហើយពេលនេះ ដោយវាជាចំនួនលើសប្រទេសចិន ដែលមានករណីឆ្លងសរុប ៨១,៧៨២ករណី និងអ៉ីតាលី ៨០,៥៨៩ករណីនោះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

FSI - Karen Eggleston on Coronavirus Outbreak and Health Policy ...

Loading...

ចំណែក អត្រាស្លាប់អាមេរិកស្ថិតនៅក្នុងកម្រិតទាបជាងចិន និងអ៉ីតាលីនៅឡើយ ដោយពេលនេះចំនួនអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 សរុបទូទាំងសហរដ្ឋអាមេរិកមានត្រឹមតែជាង ១,២០០នាក់ប៉ុណ្ណោះ ខណៈនៅអ៉ីតាលីវិញមានរហូតដល់ ៨,២១៥នាក់ និងចិន ៣,២៩១នាក់។

Canada reports first coronavirus death

សហរដ្ឋអាមេរិក បានចាត់ទុកអត្រាស្លាប់ទាប ធៀបនឹងអត្រាឆ្លងនេះ គឺជាជោគជ័យមួយ ប៉ុន្តែករណីឆ្លងច្រើនបែបនេះ ត្រូវបានក្រុមជំនាញអាមេរិករិះគន់ថា បណ្តាលមកពីការយឺតយ៉ាវក្នុងធ្វើតេស្ត ជាពិសេសការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ តាំងតែពីជំងឺ COVID-19 ចាប់ផ្តើមរីករាលដាលដំបូងៗ៕