លោកស្រី ឱ វណ្ណឌី​ន ៖ ឥណ្ឌូនេស៊ី២នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅពេទ្យផាយ៉ាថៃ ក្រុងបាងកក តែគ្មានលុយបង់ថ្លៃពេទ្យ ក៏ធ្វើដំណើរមកកម្ពុជា ដោយសារ​ឮថា ស្រុក​ខ្មែរ​អត់​យកលុយ​កាក់​

2169

(ភ្នំពេញ)៖ នៅយប់ម៉ោង១២ ឈានចូលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់តាមរយៈ បណ្តាញ​សង្គម Telegram ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​អ្នក​ផ្ទុក COVID-19 ឥណ្ឌូណេស៊ី ២​នាក់ ​បានតេស្ត​វិជ្ជមាន​នៅ​ពេទ្យ​ផា​យ៉ា​ថៃ ក្រុង​បាងកក តែ​ក្រោយមក​បានធ្វើ​ដំណើរ​មក​ព្យាបាល​នៅ​ខេត្តសៀមរាប ។

Image result for លោកស្រី ឱ វណ្ណឌី​ន

Loading...

លោក​ស្រី ឱ វណ្ណឌី​ន​ បានពន្យល់ថា «​យើង​ដឹង​ហើយ​ថៃ មិនមែន​មើល​ទទេ​នោះទេ ដោយ​តម្រូវ​ឲ្យ​បង់លុយ ខ្ញុំ​មិនដឹង​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើតាម​ការប្រកាស​របស់​ថៃ ជនបរទេស​ទាល់តែ​មាន​ធានារ៉ាប់រង​សុខភាព​រហូត​ទៅដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ​ ដោយសារ​អត់​មាន​លុយ ឥណ្ឌូណេស៊ី​ទាំងពីរ​ក៏​ធ្វើដំណើរ​ទៅ​សៀមរាប ដោយសារ​ឮថា ស្រុក​ខ្មែរ​អត់​យកលុយ​កាក់​»​។

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា រូបនេះបញ្ជក់បន្ថែមថា «ពេលធ្វើ​ដំណើរ​ឆ្លងកាត់​កម្ពុជា ជនជាតិ​ឥណ្ឌូណេស៊ី​ទាំងពីរ​មិនមាន​រោគសញ្ញា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ជាពិសេស​កំដៅ​ខ្លួន ដោយ​មិនដឹងថា ពួកគេ​លេបថ្នាំ ឬ​យ៉ាង​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​បញ្ជាក់ថា ករណី​ឆ្លង​បន្ត​អាចមាន​កម្រិត​ទាប ដោយសារតែ​អ្នកជំងឺ​ទាំងពីរ​នោះ បាន​ម៉ៅ​តាក់ស៊ី​ផ្តាច់​ពី​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ទៅកាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប​»។​ លោកស្រីបន្តថា «​យើង​ឃើញតែ​អ្នកបើក​តាក់ស៊ី​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ មិនមាន​អ្នកផ្សេង​នោះឡើយ ហើយ​បច្ចុប្បន្ន អ្នក​រត់តាក់ស៊ី​រូបនោះ កំពុង​រង់ចាំ​លទ្ធផល​តេស្ត​»​។ ​បច្ចុប្បន្ន​អ្នកជំងឺ​ឥណ្ឌូណេស៊ី​ទាំងពីរ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខេត្តសៀមរាប​។​

Image result for លោកស្រី ឱ វណ្ណឌី​ន

គួររំលឹកថា ត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ជាជនជាតិឥណ្ឌូណេស៊ី ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន០១នាក់ទៀតផងដែរ៕