ពុទ្ធោ! ខេត្តសៀមរាប រកឃើញមនុស្ស៣៤០នាក់ ដែលប៉ះពាល់ ប្រយោលជាមួយក្រុមទេសចរជនជាតិបារាំងដែលកើតកូវីដ ឥលូវពួកគាត់កំពុងតាមដានសុខភាព

12931

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចេញនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថាកម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីទៀត ដែលធ្វើអោយចំនួននសរុបកើនឡើងដល់៩៨ករណីទូទាំងប្រទេស។

ក្នុងសេចក្តីប្រកាសនេះដែរ ក្រសួងបានរកឃើញមនុស្សចំនួន៣៤០នាក់ ដែលបានប៉ះពាល់ប្រយោលជាមួយនឹងក្រុមទេសចរជនជាតិបារាំង ដែលមានវិជ្ជមាន កូវីដ-១៩ ហើយមនុស្សទាំង៣៤០នាក់នោះ កំពុងត្រូវបានមន្ទីរសុខាភិបាល ខេត្តសៀមរាបធ្វើការតាមដានសុខភាពរបស់ពួកគាត់ជាបន្ត។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន០១នាក់ទៀតផងដែរ។

ករណីឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ី២នាក់ គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ ដែលបានចូលមកកម្ពុជា ក្នុងខេត្តសៀមរាប បន្ទាប់ពីពួកគេបានធ្វើតេស្តឃើញមានកូវីដ១៩ នៅប្រទេសថៃ។ ដោយឡែក ករណីព្យាបាលជាសះស្បើយវិញ គឺនៅក្នុងខេត្តកោះកុង ដែលមានអ្នកជំងឺកូវីដអាយុ៥៧ឆ្នាំ មានទីលំនៅខេត្តកំពត៕