ចំណាត់ការក្តៅ ! ឯកឧត្តម ហ៊ុន ជា ដាច់ខាតត្រូវ ចាត់វិធានការលើបុគ្គលឈ្នោះ នី ណាក់ នេះ មកដាក់ទោសតាមច្បាប់ឲ្យបាន ព្រោះប្រមាថ ជេរដៀលជនជាតិខ្មែរ

62284

(ភ្នំពេញ)៖ មួយរយះក្រោយនេះ មានម្ចាស់ហ្វេសប៊ុកផេកឈ្មោះ IMan-KH បានវាយប្រហារទៅលើប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ដែលលោកបានលះបង់ទាំងកាយ ទាំងចិត្តមកលើប្រទេសដ៏កំសត់មួយនេះ ហើយជាពិសេសគាត់ថែមទាំងប្រមាថលើបងប្អូនកម្មករ និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាថែមទៀត ដោយប្រើពាក្យថាអ្នកដែលជំពាក់លុយធានាគារ ហើយស្នើសុំសម្ដេចនាយករដ្ឋមន្រ្ដីអន្តរាគមន៍គឺជាមនុស្សចោលម្សៀតគ្មានបានការ និងជាជនថោកទាបបំផុត ហើយដោយពួកគាត់គ្រាន់តែធ្វើការស្នើសុំ ជាសិទ្ធិរបស់ពួកគាត់ទេ។ តែពួកគាត់មិនគួរអោយលោកមកប្រមាថធ្ងន់ៗៗៗបែបនេះទេ។

Image result for ហ៊ុន ជា

Loading...

ហើយការប្រមាថនេះ និងនាំអោយប្រជាពលរដ្ឋមានការរើសអើង និងអាចឈានដល់ការប្រើអំពើហឹង្សាទៀតផងការប្រមាថនេះគួរតែធ្វើអោយដូច ចំប៉ីខ្មៅ ទើបសាកសម ការប្រមាថទាំងនេះ វាពិតជាពិបាកក្នុងការទទួលយកណាស់ មិនថាខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា។ ការសុំទោសរបស់គាត់ ក៏ហាក់មិនទទួលស្គាល់ការពិតពីកំហុករបស់អ្នកដែរ។

សូមបងប្អូនមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាតុលាការសូមជួយចាត់វិធានការលើបុគ្គលរូបនេះ មកដាក់ទោសតាមច្បាប់អោយខានតែបាន ដើម្បីកុំអោយបុគ្គលរូបនេះដើរបំពុលសង្គមតទៅទៀត។ក្នុងរយះពេលនេះសូមបងប្អូន សាមគ្គីគ្នា និងចេះជួយគ្នាទើបខ្មែរ រីកចំរើន។ ស៊ូឡើងបងប្អូនខ្មែរ, ពីខ្ញុំ ហ៊ុន ជា ដោយក្ដីស្រលាញ់ ៕

ចំពោះខ្លឹមសារខាងលើបានដកស្រង់ទាំងស្រុងចេញពី ហ្វេសប៊ុកផេករបស់ឯកឧត្តម ហ៊ុន ជា «HC ហ៊ុន ជា ដើម្បីខ្មែរ»