សម្តេចនាយករដ្ឋ ហ៊ុន សែន អំពាវនាវទៅកាន់ប្រជាជនគ្រប់រូប កុំឲ្យចាកចេញពីផ្ទះ បើមិនមានករណីចាំបាច់

496

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋ ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រជាជនគ្រប់រូប កុំឲ្យចាកចេញពីផ្ទះ បើមិនមានករណីចាំបាច់។ ការអំពាវនាវរបស់សម្តេចនាយកដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រមាណ៤០០នាក់ ដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

Image may contain: 3 people, people sitting, table and indoor

Loading...

សម្តេចនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធនាការ «ឲ្យមន្រ្តីដើរចែកអង្ករ ត្រីខ និង របស់ហូបចុកផ្សេងៗទៀត» ដល់ផ្ទះតែម្តង សម្រាប់ក្រុមគ្រួសារណាដែលខ្វះខាត។ បន្ថែមពីលើរបស់បរិភោគ សម្តេច ក៏បានឲ្យមន្រ្តីទិញក្រមា ជូនប្រជាជនផងដែរ។

Image may contain: 2 people, people sitting and flower

ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«បើដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ សិទ្ធិស៊ីវិល ត្រូវបានប៉ះ… ហាមប្រមូលផ្តុំ ហាមជួបជុំ ហាមចេញពីផ្ទះ ហាមប៉ុន្មានប្រភេទ វិសាលភាព មានដល់ណា ខ្ញុំ កំពុងឲ្យអ្នកច្បាប់សិក្សា»។

Image may contain: 3 people, people standing and indoor

Loading...

ជាមួយគ្នានេះ សម្តេចតេជោ អះអាងថា កម្ពុជា មិនអាចបិទផ្សារ ភោជនីយដ្ឋាន និង កន្លែងលក់ដូរផ្សេងៗបានឡើយ រួមទាំងរោងចក្រផងដែរ។ ចំណែកពិធីបុណ្យចូលឆ្នាំថ្មី នៅអនុញ្ញាតឲ្យប្រព្រឹត្តទៅជាធម្មតា។ តែប្រមុខរដ្ឋាភិបាល ទទូចឲ្យប្រជាជន រៀបចំពិធីជួបជុំជាមួយគ្រួសារ និងបង្កើតបរិយាការសប្បាយរីករាយតាមផ្ទះរៀងៗខ្លួនវិញ ប្រសើរជាងការដើរលេងនៅខាងក្រៅ៕