អបអរសាទរ! ស្ត្រីជនជាតិអង់គ្លេស ផ្ទុកវីរុស កូវីដ-១៩ នៅលើនាវាទេសចរណ៍ Viking Cruise បានជាសះស្បើយ និងចាកចេញពីមន្ទីពេទ្យហើយ

569

(ភ្នំពេញ)៖ កាលពីថ្ងៃទី ២១ មីនា ២០២០ ក្រសួងសុខាភិបាលបានប្រកាសប្រាប់ថា ស្ត្រីជនជាតិអង់គ្លេស ជាសះស្បើយពីមេរោគកូវីដ១៩ (តេស្តអវិជ្ជមាន ២លើក) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ហើយកាលពីម្សិលមិញនេះខាងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ អបអរសាទរស្ត្រីជនជាតិអង់គ្លេសដែលជាអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានជាសះស្បើយពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយអាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញ!

បញ្ជាក់: សព្វថ្ងៃពុំមានអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ស្នាក់នៅ និងព្យាបាលក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញទេ ហើយសំរាប់អ្នកជំងឺដែលសង្ស័យមន្ទីរពេទ្យនឹងធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរសូវៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សុំប្រិយមិត្តអានការរបាយការណ៍ស្តីពីអ្នកជំងឺជនជាតិអង់គ្លេស អាយុ ៦៥ឆ្នាំ ដែលបានជាសះស្បើយពីមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ខាងក្រោមនេះ ៖