ដំណឹងល្អ! ពលរដ្ឋខ្មែរ ពីរនាក់នៅត្បូងឃ្មុំ បានជាសះស្បើយ ពីជំងឺកូវីដ-១៩ និងអនុញ្ញាតឲ្យទៅផ្ទះវិញ

2167

(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ដូច្នេះថា៖«បច្ចុប្បន្ន ក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យពួកគាត់ទាំង២នាក់ វិលត្រឡប់ទៅគេហដ្ឋានវិញហើយ»។

អ្នកទាំង២នោះ ជាបុរស ដោយម្នាក់ មានអាយុ៥៣ឆ្នាំ នៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ និង ម្នាក់ មានអាយុ៥៦ឆ្នាំ នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក។

ចំណែក២នាក់ទៀត ដែលត្រូវបានយកសំណាកទៅធ្វើតេសឡើងវិញដែរនោះ ពុំមានការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនោះទេ តែទំនងជាមិនទាន់ចេញលទ្ធផល ឬក៏អាចថា លទ្ធផលវិជ្ជមានដដែល។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖