រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​រាតត្បាតកូវីដ-១៩

820

(ភ្នំពេញ)៖ លោក​ Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៣ មីនា ម្សិលមិញនេះ បានបញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​រាតត្បាត​កូវីដ១៩​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវនេះ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុសកូវីដ១៩​ ដ៏​កាច​សាហាវ ។ ដូច្នេះ​វា​មិន​ត្រឹមតែ​អាច​និយាយបានថា ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ១៩​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​

Image may contain: 2 people, people standing, suit and outdoor

បើតាម​លោក Geng Shuang បញ្ជាក់ថា រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​៧​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​កូវីដ១៩​ កាលពី​ថ្ងៃទី​២៣ មីនា​។ ក្រៅពីនេះ ចិន​ក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារពេទ្យមួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(ម៉ាស់), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​។

Image may contain: one or more people, people standing and outdoor

Loading...

គួរបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ មីនា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស ​កូវីដ១៩​ ចំនួន​៨៧​នាក់ ក្នុងនោះ​ជាសះស្បើយ​២​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​៕

Image may contain: 3 people, people standing