សម្ដេចក្រឡាហោម ស ខេ ៖ កម្ពុជា គ្មានលទ្ធភាព និងទីតាំងគ្រប់គ្រាន់​សម្រាប់រក្សាទុក ពលករខ្មែររយៈពេល ១៤ថ្ងៃឡើយ

864

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ថា អាជ្ញាធរខ្មែរ គ្មានលទ្ធភាព និងទីតាំងរក្សាទុកពលករខ្មែរ១៤ថ្ងៃនោះទេ ដោយសារពួក គាត់សម្រុក មកច្រើនពេក ខណៈសម្ដេចបញ្ជាក់ថា បើសិននៅភូមិណាមួយ រកឃើញ ពលករឆ្លងកូវីដ-១៩ ចំនួន ២ឬ៣នាក់ អាជ្ញាធរអាចនឹងរឹតបណ្តឹងក្នុងការឃ្លាំ មើល ភូមិនោះចោល ដោយមិនឲ្យមានការ ចេញ-ចូលនោះឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែង ថា រយៈពេលប៉ុន្មានថ្ងៃនេះមានពលករខ្មែរ ចូលមកកម្ពុជា ជាង១៥០០០ពាន់នាក់ ដោយហេតុថា ថៃបិទការងារមួយចំនួន ដូចជា ការរដ្ឋាន ការរ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ដែលបណ្តាលឲ្យពលរកខ្មែរមិនមានការងារធ្វើ។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា«ដល់ចឹងប្រជាជនយើង ពលករខ្មែរយើងដែល ធ្វើការនៅថៃ ដល់លឺគេថាបិទចឹងទៅ ហើយប្រជាជនថៃ ពលករថៃ ធ្វើនៅការនៅថៃ មានអារម្មណ៍ចឹង យើងក៏មានអារម្មណ៍ចឹងដែលតាមគ្នាចឹងទៅ។ ចឹងបញ្ហារបស់ យើង ហានិភ័យនៅត្រង់ហ្នឹង នៅត្រង់ថា នៅពេលគាត់មកសម្រុកមក យើងនិយាយតាមការ ជាក់ស្ដែង អត់មានលទ្ធភាពត្រួតពិនិត្យ អស់ទេ។ ហើយយើងក៏អត់មានលទ្ធភាព ដើម្បីនឹងឃុំពួកគាត់១៤ថ្ងៃដែរ។ វាត្រួតពិនិត្យចឹងទៅ ហើយធ្វើបញ្ជី មុខសញ្ញា នឹងនៅកន្លែងណាខ្លះ ស្រុក ភូមិ ខេត្តនៅណា ដើម្បីខេត្តសាមីខ្លួនធ្វើការគ្រប់គ្រងបន្ដ»។

សម្ដេចក្រឡាហោម បើសិននៅភូមិណាមួយ មានពលករខ្មែរឆ្លង កូវីដ-១៩ ចាប់ពី ២ទៅ៣នាក់ ភូមិនោះ អាចនឹងបិទរយៈមួយពេលសិន ដើម្បីមានវិធានការដោះស្រាយបន្ដ ជាពិសេស ធ្វើយ៉ាងណាកុំឲ្យរីករាលដាល ទៅភូមិដទៃទៀត ដូច្នេះភាគី ពាក់ព័ន្ធត្រូវ ត្រៀមជានិច្ច កុំឲ្យពលរដ្ឋមានការភ័យខ្លាចឲ្យសោះ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់យ៉ាងដូច្នេះថា «បើសិនមានកន្លែងណាមួយកើតឡើង (កូវីដ-១៩) គឺថា ឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថា ភូមិដាច់ដោយឡែកពីគ្នា ៤ទៅ៥ផ្ទះ អ៊ីចឹងទៅ។ យើងអាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់ អ៊ីចឹងទៅ គឺថា ឃុំ ទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង»។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា ចំពោះបញ្ហា បិទព្រលានយន្តហោះនៅកម្ពុជា រាជរដ្ឋាភិបាល គ្មានគោលការណ៍បិទឡើយ ដោយដំណើរការជាធម្មតា ។ សម្ដេចក្រឡាហោម បន្ថែមថា បើសិន បណ្ដាប្រទេសនានា គេបិទជើងហោះ មកកម្ពុជា ស្នើនឹងកម្ពុជាជើងបិទហោះហើរដែរ។

សម្ដេចក្រឡាហោម ស ខេង អះអាងថា «វិធានការបិទព្រលានយន្ដយើងអត់មានទេ។ហើយបិទព្រំដែន យើងបានជជែកជាមួយថៃ និងវៀតណាមដែរ បានស្រុះគ្នាចឹង ដំណើរការចឹង រីឯព្រលានយន្ដហោះនៅដដែលទេ ទាំង៣ ទាំងភ្នំពេញ កំពង់សោម និងសៀមរាប។ប៉ុន្ដែបើសិនណាគេបិទ ប្រទេសគេមិនឲ្យយន្ដហោះមក ដូចតែយើងបិទ ដូចគ្នាទេ ហើយយើងបន្ដតាមដានថែមទៀត»។

សូមរំលឹកថា គិតត្រឹមវេលាម៉ោង១០ យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារក ឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៧ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត៕