សោកស្ដាយ! លោកស្រី កែវ សេដ្ឋា ម្ចាស់បទ «រាត្រីដែលបានជួបភ័ក្រ្ត» បានទទួលមរណភាពហើយ

526

(ភ្នំពេញ)៖ នៅមុននេះបន្តិច ព្រឹកថ្ងៃទី ២៤ មិនា ឆ្នាំ ២០២០ គណនីហ្វេសប៊ុកមួយឈ្មោះ Sokmean Alexandra បានបង្ហោះសារ និងរូបថតលោកយាយ កែវ សេដ្ឋា ដែលគេស្គាល់ថាជាម្ចាស់បទ «រាត្រីដែលបានជួបភ័ក្ដ្រ» បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

គួរបញ្ជាក់ថា បទ រាត្រីដែលបានជួបភ័ក្ដ្រ ជាស្នាព្រះហស្ថព្រះរាជនិពន្ធដ៏ល្បីល្បាញរបស់សម្ដេចតា នរោត្តម សីហនុ ក្នុងឆ្នាំ ១៩៦០ ច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ជាមួយលោកយាយ កែវ សេដ្ឋា និងបានដាក់បញ្ចូលក្នុងភាពយន្តមួយឈ្មោះ អប្សរា តែដាក់ជំនួសដោយអ្នកម្នាង ស៊ីសុវត្ថិ សៀង​ឌី និងលោកតា ស៊ីន ស៊ីសាមុត ក្នុងឆ្នាំ ១៩៦៦៕

Loading...