ព្រះសង្ឃនៅតាមវត្តអារាមទូទាំងប្រទេស ជួបជុំទូងស្គរ និងសូត្រធម៌ ដើម្បីបណ្តេញឧបទ្រពចង្រៃ

530

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ២៣ ខែមីនា វេលាម៉ោង ៣រសៀលនេះ មានការទូងស្គរ សូត្រធម៌ ទូទាំងប្រទេស ដើម្បីកំចាត់ COVID-19។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា មានការទូងស្គរ ចាប់ពីម៉ោង៣រសៀល និងប្រកាសសូត្រព្រះធម៌មាន រតនសុត្តារម្ភៈ និង រតនសូត្រ ជាដើម ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ និងកំចាត់បង់នូវភយន្តរាយ ទាំងឡាយដែលកើតអំពីរោគ អមនុស្ស និងទុរភិក្សជាដើម៕

Loading...
Loading...