ជួយគ្នាក្នងគ្រាលំបាក! កងកម្លាំងអាវុធហត្ថជួយដឹកជញ្ជូនពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ

469

(បន្ទាយមានជ័យ)៖ យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជួយបានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោក “ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ”។

នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការស្នើសុំពីអាជ្ញាធរខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងកម្លាំងអាវុធហត្ថចំនួន ៣០នាក់ រថយន្ត ០៤គ្រឿង ជួយដឹកជញ្ជូនពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ និងចូលរួមការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ៕