ឥណ្ឌូណេស៊ីកែ «បុរីកីឡា» សម្រាប់ស៊ីហ្គេម ជាមន្ទីរពេទ្យសម្រាប់ជំងឺកូវីដ១៩

76

(អន្តរជាតិ)៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃនេះថា អាជ្ញាធរឥណ្ឌូណេស៊ីបានជូនដំណឹង អំពីកែច្នៃ «បុរីកីឡា» នៅទីក្រុងហ្សាការតា ដែលបានកសាងឡើងសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០១៨ អោយក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ទទួលព្យាបាលអ្នកជំងឹកូវីដ១៩ដែលមានចំនួនចេះតែកើនឡើង។

«បុរីកីឡា»មានអគារកំបស់៤ជាន់ចំនួន១០អគារ ដែលអាចទទួលអ្នកជំងឹបាន៧០០០នាក់។ ឥណ្ឌូណេស៊ីទើបមានអ្នកឆ្លងតែ៤៥០នាក់និងស្លាប់១៨នាក់៕