ថៃសុំប្រជាពលរដ្ឋរបស់ខ្លួន ទាំងអស់ទូទាំងប្រទេសស្ថិតនៅតែក្នុងផ្ទះ ដើម្បីបន្ថយការរាលដាលនៃវីរុសកូរ៉ូណា

234

(ថៃ)៖ រដ្ឋាភិបាលថៃ បានសុំអោយប្រជាពលរដ្ឋក្នុងក្រុងបាងកក និង ខេត្តជុំវិញស្ថិតនៅតែក្នុងផ្ទះដើម្បីបន្ថយការរាលដាលនៃវីរុសកូរ៉ូណា ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការព្រមានរបស់ក្រុមឯកទេស ទទួលបន្ទុកប្រយុទ្ធកំចាត់វីរុសកូរ៉ូណា បានសុំអោយមានការហាមឃាត់ការធ្វើដំណើរទូទាំងប្រទេស បើមិនយ៉ាងនោះទេ មនុស្សយ៉ាងតិច ជាង ៣១ ម៉ឺននាក់នឹងមានរោគនេះ ហើយក្នុងនេះ មនុស្សជាង ៧ ០០០ នាក់នឹងត្រូវបាត់បង់ជីវិត – កាសែត បាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី ២១ មីនា ២០២០ ៕