Manchester United ចង់នាំយកខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Gareth Bale ដោយមិនមានតម្លៃខ្លួន

299

(អង់គ្លេស)៖ យោងតាមសារព័ត៌មាន Sport ក្លិប Man UTD បានដាក់ការសង្កេតទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Gareth Bale និងមានបំណងចង់នាំយករូបគេមកកាន់កីឡដ្ឋាន Old Trafford នៅពេលបិទបញ្ចប់រដូវកាលនេះ ដោយមិនចំណាយទៅលើតម្លៃខ្លួន។

Gareth Bale មានកិច្ចសន្យានៅកីឡដ្ឋាន Santiago Bernabeu រហូតដល់រដូវក្ដៅឆ្នាំ២០២២ ប៉ុន្តែភាគីខាងក្លិប Real Madrid ហាក់មានគំនិតក្នុងការបញ្ចេញរូបគេចេញនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ដោយមិនមានតម្លៃខ្លួន (Free Transfer)។ ដូច្នេះហើយទើបជាឪកាសល្អសំរាប់ ក្លិបបិសាចក្រហម Manchester United ដែលកំពុងដែលចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះ។

សូមបញ្ជាក់ដែរថា ក្រោយផ្លាស់ពីទឹកដីអង់គ្លេសទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៣ Bale រកបានគ្រាប់បាល់១០៥គ្រាប់ហើយ ខណៈក្នុងរដូវកាលនេះ គេរកបាន៣គ្រាប់ពីការចូលលេងចំនួន១៨ប្រកួត៕ សម្រួល៖ យុទ្ធ