សារដ៏មានអត្ថន័យជ្រាលជ្រៅពីសម្តេចប៉ាបហ្វ្រង់ស៊ីល

100

(អន្តរជាតិ)៖ សម្តេចប៉ាបហ្វ្រង់ស៊ីល បានបង្ហោះសារដ៏មានអត្ថន័យជ្រាលជ្រៅ ដែលខ្លឹមសារដូចតទៅ «ទន្លេ ស្ទឹងមិនដែលផឹកទឹកខ្លួនឯងទ្បើយ ដើមឈើទាំងទ្បាយក៏មិនដែលហូបផ្លែខ្លួនឯងដែរ ព្រះអាទិត្យក៏មិនដែលបំភ្លឺខ្លួនឯងដែរ ហើយបុផ្ផាក៏មិនដែលបង្ហើរគន្ធាសម្រាប់ខ្លួនឯងទ្បើយ។ រស់នៅសម្រាប់អ្នកដទៃគឺជាក្រិត្យក្រមរបស់ធម្មជាតិ។ យើងគ្រប់គ្នាកើតមកដើម្បីជួយគ្នាទៅវិញទៅមក ទោះបីលំបាកលំបិនយ៉ាងណាក៏ដោយ។ ជីវិតបានល្អនៅពេលណាអ្នកមានក្តីសុខសប្បាយ ប៉ុន្តែកាន់តែប្រសើរថែមទៀតបើសិនអ្នកដទៃបានសុខសប្បាយដោយសាររូបអ្នកនោះ។»

ចូរយើងទាំងអស់គ្នាចងចាំថារាល់ការផ្លាស់ប្តូរព៌ណស្លឹកឈើស្រស់ល្អមើលណាស់ហើយការផ្លាស់ប្តូរស្ថានការណ៍នៃជីវិតក៏មានអត្ថន័យដែរ។ រឿងទាំងពីរនេះត្រូវការចក្ខុវិស័យច្បាស់លាស់ណាស់។បើដូច្នេះយើងមិនត្រូវត្អូញត្អែរឬតវ៉ាអ្វីទ្បើយ ប៉ុន្តែយើងគួរចងចាំថាការគឺចាប់ជាសញ្ញាថាយើងនៅមានជីវិត។បញ្ហាជាសញ្ញាបញ្ជាក់ថាយើងនៅរឹងមាំហើយការបួងសួងជាសញ្ញាបញ្ជាក់ថាយើងមិនមែននៅឯកោទ្បើយ។ ប្រសិនបើយើងទទួលស្គាល់សច្ចៈធ៌មទាំងនេះហើយសម្របសម្រួលចិត្តគំនិតយើងទៅតាមនឹងនោះ ជីវិតរបស់យើងក៏កាន់តែមានអត្ថន័យ ខុសគ្នានិងមានប្រយោជង៍ផង។ សូមជូនពរអ្នកអោយបានសុខសប្បាយក្នុងសប្តាហ៍ខាងមុខ៕