រំភើបចិត្ត! ព្រះមហាក្សត្រ ប្រទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

889

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

 

ព្រះរាជសារព្រះមហាក្សត្រជីវិតតម្កល់លើត្បូង បានសរសេរថា៖ ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ១០០.០០០ ដុល្លារ សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់នៃជំងឺ Covid-19។

ខ្ញុំសូមជូនពរ «សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លាជូនប្រជាជាតិកម្ពុជា»៕