លោក ពេជ្រ ស្រស់ ស្នើរដ្ឋាភិបាលចិន បញ្ជូនគ្រូពេទ្យជំនាញលើជំងឺ Covid-19 មកជួយកម្ពុជា

905

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានស្នើដល់រដ្ឋាភិបាលចិន តាមរយៈអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយបញ្ជូនគ្រូពេទ្យជំនាញ និងមានបទពិសោធន៍ដើម្បីមកព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

Image may contain: 1 person, suit

ក្នុងលិខិតលោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ដើម្បីបញ្ចៀស បង្ការ ជាពិសេសលើការធានាព្យាបាលឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា គណបក្សយុវជនកម្ពុជា ស្នើឱ្យភាគីចិនជួយបញ្ជូនគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍ព្យាបាលជំងឺកូវីដ១៩ មកកម្ពុជាផង ក្រៅពីផ្តលសម្ភារៈបរិក្ខាពេទ្យ ដើម្បីធានាបានអាយុជីវិតអ្នកដែលឆ្លងមេរោគកូវីដ១៩ ដែលកំពុងតែរីករាលដាលយ៉ាងលឿនក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះជាលិខិតរបស់លោក ពេជ្រ ស្រស់៖