វិធានការក្តៅៗ អ្នកអត់មួកពិន័យ៦ម៉ឺន បើកបរគៀរគេពិន័យ១០ម៉ឺនរៀល និយាយទូរស័ព្ទ៨ម៉ឺន

20500

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលទើបតែចេញអនុក្រិត្យថ្មីក្នុងការពិន័យអំពើល្មើ.សចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្លា.ប់ពលរដ្ឋខ្មែរ ក្នុងមួយថ្ងៃៗជាមធ្យមច្រើនជាង៥នាក់នោះ។

Image result for ប៉ូលិសផាក

អនុក្រិត្យថ្មីនេះ ត្រូវប្រមុខរាជរដ្ឋាភិបាលចុះហត្ថលេខានៅថ្ងៃទី១៧មីនាឆ្នាំ២០២០ ធ្វើឡើងតាមសំណើរក្រសួងមហាផ្ទៃ ត្រូវគេមើលឃើញថា មានការដាក់ពិន័យធ្ងន់ជាងមុនដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍។

Image result for ប៉ូលិសផាក

ត្រង់ចំនុចនិយាយអំពើល្មើ.ស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ បានចែងថា ត្រូវពិន័យប្រាក់ចំនួនប្រាំមួយម៉ឺនរៀលចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ ព្រមទំាងកុមារអាយុ៣ឆ្នាំឡើងទៅ បើមិនពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទេនោះ។ ចំពោះអ្នកបើករថយន្តដែលប្រើទូរស័ព្ទពេលបើកបរវិញ ត្រូវពិន័យប្រាក់៨ម៉ឺនរៀល។ ចំពោះអ្នកបើកបរបង្ហោះចុះឡើង ឆាបឬគៀរគេ ពិន័យ១០ម៉ឺនរៀ។

Image result for ប៉ូលិសផាក

ដើម្បីការពារអាយុជីវិត និងលើកកម្ពស់សុជីវធម៌ពេលធ្វើដំណើរ សូមអានអនុក្រិត្យថ្មី របស់រាជរដ្ឋាភិបាល នៅខាងក្រោមនេះ៕