ដំណឹងល្អ ! ទីបំផុតមិត្តចិន ប្រកាសលែងមានអ្នកឆ្លង COVID-19 ទៀតហើយសូម្បីតែម្នាក់ ខណៈវ៉ាក់សាំងការពារជំងឺនេះក៏ទើបរកឃើញ

841

(ចិន)៖ យោងតានសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ប្រទេសចិន មិនមានករណីឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយត្រូវបានរកឃើញទៀតនោះទេ ដែលនេះជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។

គណៈកម្មការជាតិសុខាភិបាលចិន (NHC) បានបញ្ជាក់ថា ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ វាបង្ហាញពីភាពល្អប្រសើរសំរាប់ប្រទេសចិន ក៏ដូចជាពិភពលោក ខណៈដែលកាលពីថ្មីៗនេះ ប្រទេសចិនក៏បានរកឃើញវ៉ាក់សាំងការពារជំងឺនេះផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីវីរុសនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩ គណៈកម្មការជាតិសុខាភិបាលចិន (NHC) បញ្ជាក់ថា អ្នកជំងឺ COVID-19 ស្លាប់ដោយសារជំងឺនេះកើនដល់ ៣,២៤៥នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ៨០,៩២៨ករណី៕

 

TOPSHOT – Indian school students wear masks of China’s President Xi Jinping in Chennai on October 10, 2019, ahead of a summit with his Indian counterpart Narendra Modi held at the World Heritage Site of Mahabalipuram from October 11 to 13 in Tamil Nadu state. – India’s Prime Minister Narendra Modi and China’s President Xi Jinping will meet in the Indian city of Chennai from on October 11 in a bid to ease strained bilateral ties. (Photo by ARUN SANKAR / AFP) (Photo by ARUN SANKAR/AFP via Getty Images)