សភាពការណ៍ការរាតត្បាតជំងឹកូវីដ១៩នៅអាស៊ាន ត្រឹមព្រហាមថ្ងៃ១៩មីនា

116

-ប្រទេសកម្ពុជាយើងរកឃើញអ្នកឆ្លង៤នាក់ថែមទៀតធ្វើអោយចំនួនអ្នកកើតកូវីដ១៩ឡើងដល់៣៧នាក់ដែលភាគច្រើនឆ្លងលើខ្មែរឥស្លាមទៅបុណ្សសាសនានៅម៉ាឡេកាលពីចុងខែកុម្ភះ។ មានខ្មែរឥស្លាម៧៩នាក់បានទៅបុណ្យនោះ។ឥឡូវមានអ្នកឆ្លងចំនួន២១​នាក់។ ក្នុងចំណោម៧៩នាក់នោះមានបេក្ខជនខ្មែរឥស្លាមភ្នំពេញចំនួន២៤នាក់ ឥឡូវរកឃើញ៤នាក់ឆ្លង។ នៅមានទៀត?

-ប្រ៊ុយណេរកឃើញឆ្លង២នាក់ថែមទៀតភាគច្រើនអ្នកទើបមកពីចូលរួមបុណ្យសាសនានៅម៉ាឡេ ធ្វើអោយតួលេខឡើង៥៦នាក់។

-ឥណ្ឌូណេស៊ីរកឃើញឆ្លងថ្មីចំនួន៥៥នាក់ធ្វើអោយតួលេខឡើងដល់២២៧នាក់ស្លាប់៩នាក់(ច្រើនជាងគេក្នុងអាស៊ាន)។

-ម៉ាឡេស៊ី រកឃើញឆ្លងថ្មី១១៧នាក់ទៀតក្នុងរយះពេលមួយថ្ងៃម្សឹលធ្វើអោយតួលេខឡើងដល់៧៩០នាក់ហើយ។ អ្នកឆ្លងនៅម៉ាឡេភាគច្រើន គឺអ្នកចូលរួមពិធីបណ្យសាសនាដែលបានធ្វើឡើងកាលពីចុងខែកុម្ភះ(២៨កុម្ភះ-០១មីនា)។ ម៉ាឡេស្លាប់២ដដែល។ ម៉ាឡេបានកំណត់វិធានការកំហឹតការដើរហើររបស់បរជាជន ធ្វើអោយផ្លូវថ្នល់ក្នុងក្រុងធំៗស្ងាត់។

-ហ្វីលីពីន រកឃើញឆ្លងថ្មីម្សឹលមិញតែ១៥នាក់ធ្វើអោយតួលេខឡើងដល់២០២នាក់តែស្លាប់១៤។ប្រធានាធិបតីហ្វីលីពីនប្រកាសបឹទបទឈប់បាញ់គ្នាជាមួយពួកកុំមុយនីស្តហ្វីលីពីន ដើម្បីទុកកម្លាំងដើម្បីទប់ស្កាត់ការរាតត្បជំងឹ។

Image result for thai coronavirus

-សាំងហ្គាពួររកឃើញឆ្លងថ្មី៤៧នាក់ម្សឹលមិញ ជាតួលេខឆ្លងច្រើនបំផុត ភាគច្រើនគឺអ្នកឆ្លងប្រភេទនាំចូលមកពីក្រៅដូចស្រុកយើង។ តួលេខសាំងហ្គាពួរឡើង៣១៣នាក់ តែសាំងហ្គាពួរមិនទាន់មានអ្នកស្លាប់ទេ។

-ថៃរកឃើញឆ្លងថ្មីនៅម្សឹលមិញ៣៥នាក់ ធ្វើអោយតួលេខថៃឡើងដល់២១២ករណីមានស្លាប់ម្នាក់។ ថៃឆ្លងធំចេញពីសៃវៀនប្រដាល់នៅក្រុងបាងកក ដែលចម្លងទៅកាន់ពួកមកពីខេត្តទៀត។

Image result for thai coronavirus

-វៀតណាមរកឃើញឆ្លងថ្មី៨នាក់។ អ្នកឆ្លងភាគច្រើនគឺអ្នក ទើបត្រឡប់មកពីអឹរ៉ុបនិងអាមេរិច។ វៀតណាមមានវិធានការទទួលយកជនជាតិវៀតណាមដែលត្រូវការត្រឡប់មកពីអឹរ៉ុបដែលមានចំនួនដល់ទៅ៧០០០នាក់។ តួលេខអ្នកឆ្លងនៅវៀតណាមទើប៧៦នាក់។ ពេលនេះវៀតណាមបឹទវីសាបរទេសមិនអោយចូលទាំងអស់។

-ភូមា និងឡាវ នៅតែមិនទាន់មានតួលេខផ្លូវការនៃអ្នកជំងឹនេះទេ។

Image result for thai coronavirus