ប្រុងប្រយ័ត្ន! រកឃើញអាកុលក្លែងក្លាយដាក់លក់ នៅឱសថស្ថានមួយកន្លែង ម្តុំផ្សារអូរឡាំពិច

3940

(ភ្នំពេញ)៖ យោងតាមហ្វេសប៊ុក លោក​គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បានបញ្ជាក់ថា អាល់កុលដែលមានមេតាណុលចំនួន៤ពីដុងស្មើ ២០ លីត្រត្រូវបានដកហូត នៅឱសថស្ថានមួយកន្លែងនៅម្តុំផ្សារអូរឡាំពិច ។

ក្នុងនោះផងដែរ លោក​បាន​អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផលអាល់កុលណាដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់ សម្រាប់ការលាងសម្អាតកំចាត់មេរោគ ឬបង្ការវីរុសCovid-19។

គួរបញ្ជាក់ផងដែថា ក្រសួងសុខាភិបាល បានជូនសេចក្តីជូនដំណឹងថា បច្ចុប្បន្ននេះមានឱសថស្ថាន ឱសថស្ថានរងមួយចំនួន បានទិញអាកុលមកលក់ពុំមានប្រភពច្បាស់លាស់ ដែលគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលជាចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ដោយអាល់កុលមួយចំនួនមានលាយសារធាតុមេតាណុល ជាមួយអេតាណុល និងអាលកុលមួយចំនួនទៀតពុំមានសារធាតុអេតាណុលទេ គឺមានសារធាតុមេតាណុលតែប៉ុណ្ណោះ ។

ក្រសួងសុខាភិបាលបានឲ្យដឹងបន្តថា អាល់កុលប្រើប្រាស់សម្រាប់សំលាប់មេរោគ គឺជាល្បាយដែលមានសារធាតុអេតាណុល ជាមួយទឹក ដោយមិនត្រូវមានសារធាតុអ្វីផ្សេងទៀតទេ ជាពិសេសសាធាតុមេតាណុល។ ចំពោះសារធារតុមេតាណុល មិនត្រូវបានប្រើប្រាស់សម្រាប់សំលាប់មេរោគទេ ដោយសារធាតុនេះ មានមុខងារសំលាប់មេរោគ ខ្សោយបំផុត ប៉ុន្តែវាអាចបណ្តាលឲ្យពុល និងគ្រោះថ្នាក់ដល់អាយុជីវិតទៀតៀង ករណីប្រើប្រាស់មិនបានត្រឹមត្រូវ៕