តើអ្នកដឹងទេ? ជីវិតរបស់មេរោគកូវីដ១៩ តើវាអាចរស់នៅក្នុងខ្យល់និងនៅលើវត្ថុផ្សេងៗបានរយៈពេលយូរប៉ុនណា?

319

(បរទេស)៖ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តបានរកឃើញថា វីរុសកូរ៉ូណាដែលកំពុងរីករាលដាលយ៉ាងគំហុកទូទាំងពិភពលោក អាចមានជីវិតនៅក្នុងខ្យល់រយៈពេលបីម៉ោង។

អ្នកស្រាវជ្រាវរដ្ឋាភិបាលអាមេរិក ដែលបានធ្វើការជាមួយអ្នកជំនាញផ្សេងទៀតក៏បានរកឃើញថា វីរុសឆ្លងដ៏សាហាវនេះអាចរស់នៅលើផ្ទៃរហូតដល់ ៣ថ្ងៃ។ ការធ្វើតេស្តបង្ហាញថា វីរុសនេះអាចរស់នៅលើស្ពាន់រយៈពេល ៤ម៉ោង ក្រដាសកាតុងសំបកកេះពេញមួយថ្ងៃ និងរហូតដល់ ៧២ម៉ោងលើថង់ប្លាស្ទិក និងដែកថែប។

Image result for coronavirus body

ការសិក្សានេះបានបង្ហាញដូច្នេះ បន្ទាប់ពីអង្គការសុខភាពពិភពលោកកាលពីដើមសប្តាហ៍នេះ បានប្រកាសមេរោគកូរ៉ូណាជា ជំងឺរាតត្បាត៕