វៀតណាម បិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩

681

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាម បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព នៃជម្ងឺឆ្លងរាលដាលចូលប្រទេស។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សម្រាប់ជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ចំណែកពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យឆ្លងទៅកាន់ប្រទេសវៀតណាម ៕