ប្រពៃណាស់! កូនខ្មែរ ២ នាក់ ទើបតែបញ្ចប់ការសិក្សា ជំនាញពេទ្យ នៅប្រទេសថៃ បានស្ម័គ្រចិត្ត ជួយក្រសួងដើម្បីប្រយុទ្ធប្រឆាំង វីរ៉ុស កូរ៉ូណា (COVID 19)

170

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ ប្រទេសកម្ពុជាយើងបានរកឃើញអ្នកឆ្លងវីរ៉ុស កូរ៉ូណា​ (COVID 19 ) ចំនួន៣៣ នាក់ហើយ ដូច្នេះក្រសួងសុខាភិបាលបានកំពុងតែប្រកាសស្វែងរកក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាបន្ទាន់ដើម្បីជួយសង្គ្រោះនិងព្យាបាលអ្នកជំម្ងឺ។

ដោយឡែកបន្ទាប់ពីបានឃើញការប្រកាសរបស់ក្រសួងរួចមានបងប្រុសចិត្តល្អម្នាក់គាត់ផុសនៅលើគណនីហ្វេសប៊ុករបស់គាត់ថា ៖ តបតាមស្ថានការណ៍បច្ចុប្បន្នខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយខ្ញុំបាទបានតាមដានព័ត៌មានពីករណីជម្ងឺឆ្លង Covid 19 ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាលបាននិងកំពុងប្រកាសរកគ្រូពេទ្យស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ ខ្ញុំបាទទាំងពីរនាក់មានឆន្ទៈស្ម័គ្រចិត្តចង់ចូលរួមនិងបម្រើជាតិក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈមនិងត្រូវការ ដូច្នេះខ្ញុំបាទបានសម្រេចចិត្តចង់ចូលរួមប្រយុទ្ធនិងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកលដែលកំពុងប្រឈមជាមួយជម្ងឺរាតត្បាតមួនេះ បើក្រសួងសុខាភិបាលអនុញ្ញាតផ្តល់ឱកាសឱ្យខ្ញុំបាទបម្រើប្រជាជនក្នុងកាលៈទេសនេៈខ្ញុំបាទពេញចិត្តនិងរីករាយបម្រើប្រជាជនកម្ពុជាយើង ។ សូមអរគុណ ! 🙏 ៕