Breaking News ៖ ព្រឹកនេះ កម្ពុជា រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីបន្ថែមទៀតនៅខេត្តកែប ជាជនជាតិម៉ាឡេស៊ី

823

(ភ្នំពេញ)៖ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយក្នុងស្រុកនាព្រឹកថ្ងៃទី១៨មីនា២០២០នេះ លោកជំទាវ ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា ក្រោយធ្វើតេស្តរួច បានរកឃើញជនជាតិម៉ាឡេសុីចំនួន២នាក់ទៀតមាន Covid19 ក្នុងចំណោមជនជាតិម៉ាឡេសុីចំនួន៥នាក់នៅខេត្តកែប ដែលអាចសរុបជាបណ្តោះអាសន្ន នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃ១៨មីនា មានអ្នកជម្ងឺទាំងជនជាតិខ្មែរ និងជនបរទេសចំនួន៣៥នាក់ ហើយករណីនេះក្រសួងសុខាភិបាលនឹងចេញប្រកាសនៅពេលបន្តិចទៀត។

Image may contain: 1 person

ចំពោះវិធានការ ចំពោះមុខ លោកជំទាវថ្លែងថា ក្រៅពីវិធានការចាំបាច់មួយចំនួនដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដូចជាការបិទផ្អាកមិនអោយមានការជួបជុំមនុស្សច្រើនជាដើមនោះ លោកជំទាវអ្នកនាំពាក្យបានណែនាំអោយពលរដ្ឋចូលរួមប្រុងប្រយត្ន័ទាំងអស់គ្នា តាមរយៈអនាមយ័ ការឈរឃ្លាតឆ្ងាយពីគ្នា រាល់ពេលនិយាយប្រាស្រយ័ទាក់ទងកិច្ចការផ្សេងៗ ហើយក្នុងករណីមិនចាំបាច់ពលរដ្ឋគួរផ្អាកការធ្វើដំណើរចេញក្រៅប្រទេសជាបណ្តោះអាសន្ន «ការពារបានម្នាក់មិនអោយឆ្លងនឹងជួយការពារបានមួយគ្រួសារនិងក្នុងសហគមន៍»៕ ប្រភព៖ Huy BunLeng news