កុំបារម្ភខ្លាចអត់ឥវ៉ាន់! ផ្សារម៉ាក្រូ ប្រកាសនូវរក្សាថ្លៃតម្លៃនៅដដែល ជូនអតិថិជន ដោយមិនមានការឡើងតម្លៃអ្វីទាំងអស់

714

(ភ្នំពេញ)៖ នៅក្នុងផេកផ្លូវការ ម៉ាក្រូ បានបង្ហោះសារថា “ចូរ​រឹងមាំ ហើយមាន​សុខភាព​ល្អ! យើងនឹងឆ្លងកាត់វាជាមួយគ្នា ម៉ាក្រូត្រៀមរួចជាស្រេចក្នុងការដោះស្រាយបញ្ហាក្នុងកំឡុងពេលមានមេ​រោគឆ្លងជំងឺកូវីដ១៩ ជាមួយការផ្គត់ផ្គង់បរិមាណផលិតផលគ្រប់គ្រាន់និងរក្សាតម្លៃដដែលសម្រាប់តំរូវការរបស់អតិថិជន”

បន្ទាប់ពីឃើញសារបែបនេះរួច បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏មានការត្រេកអរ ចំពោះដំណឹងមួយនេះ ព្រោះថា មានប្រជាជនខ្មែរជាច្រើន គាត់មានជីវភាពមធ្យម មិនមាន មិនក្រ តែប្រសិនបើទំនិញឡើងថ្លៃខ្ពស់ពេក ធ្វើឲ្យពួកគាត់មានការពិបាកខ្លាំងមែនទែន។

គួររំលឹកថា ករណីវីរុសកូវីដ ១៩ បានធ្វើឲ្យប្រជាជនកម្ពុជាយើងក៏មានអ្នកផ្ទុកវីរុសកូវីដ១៩ នេះរួចមកហើយ ហើយក៏មានបងប្អូនជាច្រើនបានសម្រុកទិញទំនិញស្តុកទុក ព្រោះតែខ្លាចដាច់ស្បៀង មុននេះបន្តិចផ្សារម៉ាក្រូ បានធ្វើការប្រកាសនៅលើផេកផ្លូវការរបស់ ផ្សារម៉ាក្រូ បានត្រៀមរួចជាស្រេច ក្នុងការដោះស្រាយ បញ្ហាទាំងនេះក្នុងអំឡុងពេល មេរោគឆ្លងជំងឺនេះ៕