ឧកញ៉ា ឌួង ឆាយ ស្ម័គ្រចិត្តនឹងបិទក្លឹប សោនក្លឹប SOUND CLUB តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា

725

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសាធារណៈឲ្យបិទ KTV និងរោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីត១៩ បានធូរស្រាល។

Image may contain: 1 person

យោងតាមហ្វេសប៊ុកឧកញ៉ា ឌួង ឆាយ​​ បានបង្ហោះខ្លឹមសារថា «ខ្ញុំបាទសូមគាំទ្រ និងស្ម័គ្រចិត្តនឹងបិទក្លឹប សោនក្លឹប SOUND CLUB ក្នុងការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱកាសនេះក៏សូមអរគុណយ៉ាងស្មោះអស់ពីបេះដូងចំពោះមន្រ្តីសុខាភិបាលទាំងអស់ដែលជាវីរៈជន វីរជៈនារីដែលបានប្រថុយជីវិតដើម្បីជួយប្រជាជនរបស់យើង 🙏»។

Image may contain: text and outdoor

គួរបញ្ជាក់ថា ការសម្រេចឱ្យបិទខារ៉ាអូខេ (KTV) និងរោងភាពយន្តទូទាំងប្រទេសនេះ បានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមលិខិតរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្ត បានឲ្យដឹងថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន សូមឱ្យបិទខារ៉ាអូខេ និងរោងភាពយន្តនៅទូទាំងប្រទេសចាប់ពីថ្ងៃ១៧ ខែមីនា រហូតដល់ពេលជម្ងឺបានធូរស្រាល៕ ដោយ៖ យុទ្ធ

Image result for sound club cambodia