ពិធីចម្លែក ! ជនជាតិឥណ្ឌានាំគ្នាផឹកទឹកនោមគោ ដើម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩

123

(ឥណ្ឌា)៖ កាលពីថ្ងៃទី១៤ ខែមីនា សហភាពហិណ្ឌូឥណ្ឌាចំនួនប្រមាណ២០០នាក់ បាននាំគ្នាប្រារព្ធធ្វើឡើងនូវពិធីផឹកទឹកនោមគោនៅក្នុងរដ្ឋ Delhi ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩។

Loading...

លោក Om Prakash ដែលជាអ្នកចូលរួមបានឲ្យដឹងថា គាត់ រួមទាំងអ្នកដទៃទៀត បានផឹកទឹកនោមគោអស់រយៈពេល២១ឆ្នាំមកហើយ និងថែមទាំងងូតទឹកនោមគោទៀតផង។ ពួកគេមិនដែលមានអារម្មណ៍ថាត្រូវការថ្នាំព្យាបាលមកពីបរទេសឡើយ។

គួររម្លឹកដែរថា កាលពីដើមខែមីនាកន្លងទៅនេះ មេដឹកនាំមកពីរដ្ឋ Assam ភាគខាងជើងនៃប្រទេសឥណ្ឌា បាននិយាយក្នុងសន្និបាតមួយថា ទឹកនោមគោ និងលាមកគោអាចប្រើសម្រាប់ការពារខ្លួនពីវីរុសកូវីដ-១៩។ តែយ៉ាងណាមិញ ក្រុមអ្នកជំនាញបានអះអាងថាទឹកនោមគោមិនអាចព្យាបាលជំងឺអ្វីបានឡើយ ហើយក៏មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា អាចការពារពីវីរុសកូវីដ-១៩ដែរ៕ សម្រួល៖ យុទ្ធ (ប្រភព៖ Khmerload) 

Loading...