ដំណឹងសោកសៅ! គ្រូបង្វឹកបាល់ទាត់ សញ្ជាតិអេស្ប៉ាញម្នាក់អស់ជីវិត ដោយសារជំងឺ Covid-19

193

(កីឡា)៖ លោក Francisco Garcia ដែល​កំពុង​គ្រប់គ្រង​ក្រុម​យុវជន​ក្លឹប Atletico Portada Alta ស្ថិត​ក្នុង​ទីក្រុង Malaga ប្រទេស​អេស្ប៉ាញ​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ចេញ​រោគ​សញ្ញា​វីរុស​កូរ៉ូណា ហើយក៏បាន​ស្លា.ប់​ដោយ​សារ​វីរុស​នេះតែម្តង។

គាត់បានធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កាលពីសប្ដាហ៍មុន ហើយខណៈពេលនោះ គេបានបញ្ជូនគាត់ទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Malaga។ យ៉ាងណាមិញ ពេលទៅដល់មន្ទីពេទ្យ Garcia ត្រូវបានគេរកឃើញថា គាត់កំពុងរងគ្រោះដោយសារជំងឺមហារីកឈាមផងដែរ ដែលជាហេតុធ្វើឲ្យសុខភាពរបស់គាត់ ហាក់មានភាពអន់ខ្សោយជាងអ្នកជំងឺដែលឆ្លង Covid-19 ដទៃទៀត។ គ្រូពេទ្យ​បាន​និយាយ​ថា ពួក​គេ​អាច​ព្យាបាល​ឲ្យ Garcia មាន​ជីវិត​វិញ​បាន ប្រសិន​បើ​គេ​​គ្មាន​​ជំងឺ​មហារីក​ឈាម​ក្នុង​ខ្លួន។

ដោយសារតែមិនអាចទ្រាំទ្រនឹងជំងឺដ៏សា.ហាវទាំងពីរនេះ ក្នុងពេលតែមួយ លោក Garcia បានស្លា.ប់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ កន្លងទៅ៕