ជួយស៊ែរលើកទឹកចិត្ត! មន្រ្តីសុខាភិបាលធ្វើការទាំងថ្ងៃទាំងយប់ដើម្បីបុព្វហេតុ ពលរដ្ឋ១៦លាននាក់

577

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានលើក ឡើងថា មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្រ្តីក្រុមឆ្លេីយតបបន្ទាន់ និងមន្រ្តីចត្តាឡីស័កទូទាំងប្រទេសទាំងប្រទេស បានបម្រើការងារទាំងយប់ទាំងថ្ងៃ ដេីម្បីទប់ស្កាតជំងឺកូវិត១៩ ប្រកបដោយប្រសិទ្ធភាព ដោយ មិនមានការត្អូញត្អែរការនឿយហត់ នោះឡើយ។

លោកបានកើតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបំពេញការងារកន្លងមក តែលោក បន្ថែមថា “បេសកកម្មយេីងមិនទាន់ចប់ទេ យេីងបន្តខិតខំប្រឹងប្រែងបន្តទៀត ដេីម្បីបុព្វហេតុសុខភាពប្រជាលរដ្ឋយេីងនៅទូទាំងប្រទេស ១៦លាននាក់ ”