រំភើបជំនួស! តារាចម្រៀងលោកព្រាប សុវត្ថិ មានកិត្តិយសបានចូលក្រាប​ថ្វាយ​បង្គំគាល់ ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី

496

(ភ្នំពេញ) ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងរំភើបជាខ្លាំងដោយ យោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ Royal du Cambodge បាន​ឲ្យដឹង​ថា ៖ «ព្រះករុណាជាអង្គម្ចាស់ជីវី តលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន សប្បុរជនអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ថ្វាយតង្វាយរួមមាន អង្ករ ចំនួន ១០តោន រថយន្ត ISUZU ចំនួន ១គ្រឿងដើម្បីដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ព្រះអង្គ ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តក្រីក្រទូទាំងប្រទេស នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០»

ជាមួយ​គ្នានេះ​ដែរ​ លោក​ ព្រាប​ សុវត្ថិ​ បាន​សម្តែង​នូវ​ក្តី​រំភើប​ចិត្ត​ឥត​ឧបមា​ ក្រោយពេលទទួលបានការ​សព្វ​ព្រះរាជហឫទ័យពី​​​ព្រះករុណាព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​ ឱ្យ​ចូល​ក្រាបបង្គំគាល់​ដល់​ក្នុង​ព្រះបរមរាជវាំង​។

កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ទាំង​ស្រុង និងវីដេអូ​ដូច​តទៅ​៕ ប្រភព៖ ហ្វេសប៊ុក