មិនធម្មតាមែន! តូតា និងស្វាមី ត្រៀម ១០ម៉ឺនដុល្លារ ដើម្បីចំណាយក្នុងថ្ងៃមង្គលការពិសេស ល្ងាចនេះ!

158

(កម្សាន្ត)៖ ក្នុងថ្ងៃពិសេសរបស់តារាសម្តែង តូតា បានប្រព្រឹត្តយ៉ាងរលូតនៅសណ្ឋាគារលំដាប់ផ្កាយប្រាំសុខា ដោយមានភ្ញៀវញាតិមិត្តក៏ដូចជាអ្នកសិល្បៈជាច្រើនដួង បានអញ្ជើនចូលរួមក្នុងពិធីហែជំនូននាព្រឹកថ្ងៃនេះ។ ក្នុងនោះគេសង្កេតឃើញតារាៗជាច្រើនបានចូលរួមផ្តល់ពរជ័យដល់ តូតា នៅក្នុងពិធីនេះជាច្រើនផងដែរ។

ពិធីរៀបមង្គលការរបស់តារាសម្តែងរូបនេះពិតជាអធិកអធម និង មានការរៀបចំលម្អរទៅដោយផ្កាស្រស់ ចំណែកឯ តូតា ស្ថិតក្នុងឈុតសម្លៀកបំពាក់កូនក្រមុំបែបបុរាណ យ៉ាងប្រណីតគេសង្កេតឃើញ តូតា ពិតជាស្រស់ស្អាតប្លែក ដែលមើលទៅពិតជាស្រស់ស្អាតស័ក្តិសមនឹងកូនកំលោះលោក ប៉ុល វិបូ ។

ពិធីមង្គលការ បើតាមគម្រោងរបស់ពួកអ្នកទាំងពីរ ចំណាយប្រាក់មិនតិចជាង ១០ ម៉ឺនដុល្លារនោះទេ សម្រាប់ចំណាយនៅក្នុងថ្ងៃពិសេសនេះ ក៏ដូចជាអញ្ជើញភ្ញៀវប្រមាណជា ១០០ តុសម្រាប់ចូលរួមនៅក្នុងថ្ងៃនេះឯណោះ ។ ដោយសារថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាង ទៀតនោះ តូតា អាចនឹងទទួលកាដូពិសេសពីស្វាមីនៅក្នុងថ្ងៃជ័យនេះផងដែរ ៕ ដោយ៖ យុទ្ធ