ខ្សែបម្រើតោខៀវ Chelsea ម្នាក់ធ្វើរោគវិនិច្ឆ័យរកឃើញមេរោគកូវីត-១៩

212

(កីឡា)៖ ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Callum Hudson-Odoi វ័យ ១៩ឆ្នាំ កីឡាករក្រុមតោខៀវ Chelsea គឺជាកីឡាករដំបូងគេនៅលីកកំពូលអង់គ្លេស Premier League ដែលត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសដែលពិភពលោកកំពុងព្រួយបារម្មណ៏ពីការឆ្លងរីករាលដាលយ៉ាងរហ័សនេះ ស្របពេលការប្រកួតបាល់ទាត់នៅលីកកំពូលធំៗនៅអឺរ៉ុបត្រូវបានលើកពេល។

សេចក្តីថ្លែងការណ៍របស់ក្លឹបបាននិយាយថា“ កីឡាករក្រុមបុរសរបស់ក្រុមតោខៀវ Chelsea គឺ Callum Hudson-Odoi មានលទ្ធផលតេស្តវិជ្ជមានសម្រាប់ការឆ្លងវីរុសនេះដែលបានត្រឡប់មកវិញនៅល្ងាចនេះ” ។

បុគ្គលិករបស់ក្រុមតោខៀវ Chelsea ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកីឡាករនៅក្នុងអគារក្រុមបុរស ឥឡូវនេះនឹងដាច់ឆ្ងាយដោយខ្លួនឯងស្របតាមគោលការណ៍សុខភាពរបស់រដ្ឋាភិបាល៕ សម្រួល៖ យុទ្ធ