ទីបំផុត! កីឡាករបាល់ទាត់ Ronaldinho ត្រូវចៅក្រមសម្រេចឲ្យបន្តជាប់ឃុំ នៅពន្ធនាគារប្រទេសប៉ារ៉ាហ្គាយ

241

(កីឡា)៖ សារព័ត៌មាន Reuters រាយការណ៍ថា អតីតកីឡាករបាល់ទាត់ជម្រើសជាតិប្រេស៊ីលដ៏ល្បីល្បាញ គឺកីឡាករ Ronaldinho Gaucho ត្រូវបានចៅក្រមសម្រេចឲ្យនៅក្នុងគុកជាបន្តទៀត ជុំវិញករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដើម្បីធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។

ឡាករ Ronaldinho រួមជាមួយនឹងអ្នកគ្រប់គ្រង់ម្នាក់ឈ្មោះថា Roberto Assis ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការក្នុងប្រទេសប៉ារ៉ាហ្គាយ ហើយក្រោយមកមេធាវីរបស់ពួកគាត់បានស្នើទៅកាន់តុលាការដោយសុំឲ្យពួកគាត់បាននៅក្រៅឃុំ។ យ៉ាងណាក្តី តុលាការប៉ារ៉ាហ្គាយមិនយល់ព្រមនឹងសំណើនេះទេ ដោយពួកគេទាំង២រូបត្រូវជាប់ឃុំឃាំងតាំងតែពីថ្ងៃម្សិលមិញមកម្លះ។

គួររំលឹកថា ពួកគេទាំងពីរនាក់ បានប៉ុនប៉ងចូលទៅក្នុងទឹកដីប្រទេសប៉ារ៉ាហ្គាយ ខណៈដែលមន្ត្រីគយប៉ារ៉ាហ្គាយបានរកឃើញថា ពួកគាត់បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ៕