Ronaldinho ត្រូវអាជ្ញាធរចាប់ខ្លួនពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ

222

(កីឡា)៖ Ronaldinho ត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួននៅប្រទេសប៉ារ៉ាហ្គាយ ពីបទប្រើប្រាស់ឯកសារឆ្លងដែនមិនត្រឹមត្រូវដើម្បីចូលទៅកាន់ប្រទេសជិតខាងមាតុភូមិប្រេស៊ីលរបស់ខ្លួន ដែលមានទីតាំងនៅបែកខាងលិចឈៀង ខាងត្បូងនិងជាប្រទេសស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

បុរស​វ័យ​៣៩​ឆ្នាំ​ ដែល​ឈ្នះ​ពាន World Cup ជាមួយ​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០០២ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឯ​សណ្ឋាគារ Resort Yacht & Golf Club Paraguayo ជាមួយ​បងប្អូន​ប្រុស​របស់​គេ Roberto កាល​ពី​យប់​មិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​របស់​ប៉ារ៉ាហ្គាយ។

បច្ចុប្បន្ន Ronaldinho មិនមានលិខិតឆ្លងដែនសញ្ជាតិប្រេស៊ីលនោះទេដោយសារតែអតីតខ្សែប្រយុទ្ធ Barcelona បានរងពិន័យទាក់ទងនិងការបំផ្លាញបរិស្ថានធម្មជាតិ នៅឆ្នាំ ២០១៨ ពីបទ នេសាទខុសច្បាប់នៅបឹង Guaiba ក្នុងឆ្នាំ ២០១៥ ដោយមិនមានការអនុញ្ញាតិត្រឹមត្រូវនៅក្នុងតំបន់អភិរក្សអចិន្រ្តៃយ៍មួយ៕ សម្រួល៖ យុទ្ធ