Arsenal ផ្តួលម្ចាស់ផ្ទះ Portsmouth ២-០ កក់​កៅអី​វគ្គ​៨​ក្រុម​ចុងក្រោយ FA Cup

153

(កីឡា)៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ចុងក្រោយ​ FA Cup ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ Portsmouth ក្រុម​មក​ពី League One ២-០ កាល​ពី​យប់​មិញ។

Image result for portsmouth fc vs arsenal

Sokratis បានជួយឲ្យក្រុម Arsenal មានគ្រាប់បាល់នាំមុខមុន នៅមុនពេលបញ្ចប់តង់ទី១ ហើយ Nketiah បានរកគ្រាប់បាល់ទី២ភ្លាមៗ ក្រោយពីសម្រាកតង់ទី១។

ជ័យជម្នះ​នេះ​មាន​ន័យ​ថា Arsenal ជា​ក្រុម​ដំបូង​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​មុន​គេ ដោយ​សារ​​ក្រុម​ផ្សេង​ៗ​ទៀត​លេង​ក្រោយ​ពួក​គេ៕ សម្រួល៖ យុទ្ធ