Manchester City លើក​ពាន ​League Cup ៣​ឆ្នាំ​ជាប់ បន្ទាប់​ពី​បាន​យក​ឈ្នះ Aston Villa ២-១

155

(កីឡា)៖ Manchester City បាន​លើក​ពាន ​League Cup ៣​ឆ្នាំ​ជាប់ បន្ទាប់​ពី​បាន​យក​ឈ្នះ Aston Villa ២-១ កាល​ពី​យប់​មិញ​នៅ​កីឡដ្ឋាន Wembley ក្រោយពីខ្សែប្រយុទ្ធ Sergio Aguero និង Rodrigo បានស៊ុតបាល់បញ្ចូលទីដូចគ្នា។

ខ្សែប្រយុទ្ធ Sergio Aguero ជា​អ្នក​រក​គ្រាប់​ទី​មួយ​ឲ្យ Man City មុន​ពេល Rodri ជា​អ្នក​ធ្វើ​បាន​គ្រាប់​ទី​ពីរ។ Aston Villa ក៏​រក​បាន​មួយ​គ្រាប់​សង​វិញ​ដែរ ដោយ​កីឡាករ Mbwana Samatta។

លោក Guardiola បានឲ្យដឹងថា៖ «ចាប់តាំងពីយើងបានឈ្នះពានជាលើកដំបូង ក្រោយពីបានផ្តួលក្រុម Arsenal ក្នុង League Cup យើងបានលេងក្នុងយុទ្ធនាការចំនួន១១ និងបានឈ្នះពាន៨លើក។ វាពិតជាច្រើនមែនទែន។ សម្រាប់ក្លិបនេះ វាមិនត្រឹមតែជាពានមួយឡើយ ប៉ុន្តែ វាជាការបង្ហាញថា រាល់ការប្រកួតទាំងអស់ដែលយើងលេង ពិតជាសំខាន់ ហើយយើងចង់ឈ្នះ»។

លោកបានបន្ថែមទៀតថា៖ «គ្រប់គ្នាដឹងថា យើងមានការទទួលខុសត្រូវក្នុងការប្រយុទ្ធ ដើម្បីព្យាយាមឈ្នះពាន។ ការឈ្នះពាន៨ក្នុងចំណោម១១ គឺជាសមិទ្ធផលដ៏អស្ចារ្យ»៕