ស៊ែរមួយមេីល! ប្ដូរជិវិតដេីម្បីសង្គ្រោះក្មេងដែលកំពុងជាប់គាំងក្នុងផ្ទះ ក្នុងអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង២យប់ នៅទឹកដីឫស្សីកែវ

1255

(ភ្នំពេញ)៖ ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ (ឆ្លងចរន្តអគ្គីសនី) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០១ និង ៥០នាទីរំលងអាធ្រាតុ នៅចំណុចផ្លូវលំ ក្រុុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដែលអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នងទាំងស្រុង ដែលមានម្ចាស់ឈ្មោះហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥៣ច ផ្លូវលំ ក្រុុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន ០៨បន្ទប់ ស្មេីនឹង ០៨គ្រួសារ) និងឆេះរោលចំនួន ០៥ខ្នង ។

នៅក្នុងកិច្ចប្រតិបត្តិការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន ០៥នាក់ (ក្មេង ០២នាក់ ១/ ឈ្មោះ សុខ ចាន់សម្បត្តិ ភេទប្រុស អាយុ០៦ឆ្នាំ ២/ ឈ្មោះ សុខ ចាន់អារីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ) ដែលស្រែកហៅជំនួសពីក្រុមពន្លត់អគ្គីភ័យ ខណះភ្លេីងកំពុងឆេះយ៉ាងខ្លាំង។

ការពលីជិវិតរបស់ក្រុមពន្លត់អគ្គីភ័យ ដេីម្បីសង្គ្រោះក្មេងៗ ដែលកំពុងរងគ្រោះពីអគ្គីភ័យមួយនេះ ត្រូវបានទទួលការសាទរពីថ្នាក់លេី និង មហាជន ចំពោះអក្បកិរិយាមិនខ្លាចស្លាប់ ក្នុងភារះកិច្ចរបស់ខ្លួន។

ប្រេី្របាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២០គ្រឿង (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿង រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១គ្រឿង និងរថយន្តស្រាបៀរកម្ពុជាចំនួន ០១គ្រឿង)

ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ តែពុំមានប៉ះពាល់ដល់អាយុជិវិតប្រជាពលរដ្ឋឡេីយ។

អគ្គីភ័យនេះបានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង ០២ និង៣០នាទីថ្ងៃខែឆ្នាំដដែល៕