ផឹកស្រាស្រវឹងដុតផ្ទះខ្លួនឯងឆេះយ៉ាងសន្ធសន្ធៅនិងរាលដាលដល់ផ្ទះមួយទៀត

1061

(កណ្តាល)៖ លោក អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទទួលការងារ បង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ បានដឹកនាំកម្លាំងចុះជួយអន្តរាគមករណីអគ្គិភ័យភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នាវេលាម៉ោង១៨:៣០នាទី ចំណុចភូមិស្វាយតានី ឃុំព្រែកជ្រូក ស្រុកស្អាង ខេត្តកណ្តាល។

Loading...

តាមលោក អុល ប៊ុណ្ណា ស្នងការរងបន្តថាករណីអគ្គិភ័យ បណ្ដាលឲ្យឆេះផ្ទះចំនួន០២ខ្នងចំពោះសំភារៈមិនទាន់ដឹងការខូចខាតនៅឡើយទេ។
ម្ចាស់ផ្ទះទី១ឈ្មោះ ពក ទ្រព្យ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ (មេម៉ាយ)ផ្ទះមានទំហំ ៨x៩ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីរៀបចិញ្ចាំងបេតុងក្រោម។

ម្ចាស់ផ្ទះទី២ឈ្មោះ ថា អឺង ភេទស្រី អាយុ៤១ ឆ្នាំ នៅភូមិកើតហេតុខាងលើ ទំហំផ្ទះ៥ x៧ម៉ែត្រពីឈើដំបូលស័ង្កសី ករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ។

លោកស្នងការរងបានបន្តទៀតថាហេតុការណ៍ឆេះនេះបណ្តាលមកពីកូនឈ្មោះ រុន ពក ភេទប្រុស អាយុ៣៣ឆ្នាំ ផឹកស្រាស្រវឹង រួចដុតផ្ទះតែម្តង ហើយមានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ។

លោកស្នងការរង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នរដូវប្រាំងមកដល់ហើយនិងត្រូវមើលហ្វីភ្លើងផងបើមិននៅផ្ទះបិទកង់តាក់ភ្លើង ៕

Loading...

Loading...