លោក ដូណាល់ ត្រាំ ៖ អរគុណកម្ពុជាដែលឲ្យនាវា ដែលគេភ័យខ្លាចឆ្លងមេរោគកូរ៉ូណាចូលចត…

2379

(ភ្នំពេញ)៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារជាសាធារណៈតាមប្រព័ន្ធទ្វីតទ័រ (Twitter) ប៉ុន្មាននាទីមុននេះ ដោយកោតសរសើរនិងអរគុណដល់ប្រទេសកម្ពុជាដែលបានទទួលអនុញ្ញតឲ្យនាវា Westerdam ដែលគេភ័យខ្លាចឆ្លងមេរោគកូរ៉ូណា ហើយផ្ទុកអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២០០០នាក់នោះ ចូលចតនៅខេត្តព្រះសីហនុ។

Loading...

សាររបស់លោក ត្រាំ បានបញ្ជាក់ថា៖ «សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិកនឹងចងចាំពីកាយវិការមនុស្សធម៌នេះ‍»។

លោក ត្រាំ បានបង្ហោះសារនេះ ក្រោយពេលដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានអនុញ្ញាតនាវាដែលមានប្រទេសជាច្រើនភ័យខ្លាចឆ្លងមេរោគ កូរ៉ូណា មិនឲ្យចូលចត តែកម្ពុជាបានអនុញ្ញតឲ្យចូលចត កាលពីថ្ងៃសុក្រ ទី១៤ កុម្ភះចំថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់៕

Loading...

Loading...