Update: ស្ថានការណ៍ជំងឺកូរ៉ូណា ក្រៅពីនៅចិន «មិនកាច» ទេ!

213

(អន្តរជាតិ)៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយពីក្រុងហ្សឹណែវនៅថ្ងៃទី ១៤ កុម្ភះនេះថា លោកវេជ្ជបណ្ឌិត Michael Ryan ប្រធានគម្រោងការសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបានថ្លែងកាលពីថ្ងៃទី១៣កុម្ភះទាក់ទិន នឹងតួលេខកើនឡើងនៃការស្លាប់និងការឆ្លងជំងឺ Covid19 នៅប្រទេសចិនថា «មកពីការផ្លាស់ប្តូរវិធីត្រួពិនិត្យនិងការសន្និដ្ឋានរបស់មន្រ្តីសុខាភិបាលចិនតែប៉ុណ្ណោះ» ហើយស្ថានការណ៍ជំងឺនេះនៅក្រៅប្រទេស«មិនកាចទេ» (មានស្ថេរភាព)។

Image result for Covid19

លោកបានថ្លែងថា «អត្រាស្លាប់ដោយជំងឹ Covid-19មិនមានការប្រែប្រួលទេ គឺស្ថិតក្នុងប្រមាណ២ភាគរយ។ អ្នកដែលគ្រោះថ្នាក់ផុតគឺអាយុចាប់ពី៤០ឆ្នាំឡើងនិងអ្នកមានជំងឹប្រចាំកាយ»

Image result for Covid19

គួរបញ្ជាក់ថា ចំនួនតួលេខមនុស្សស្លាប់ដោយជំងឹនេះគិតចាប់ពី ខែធ្នូឆ្នាំ២០១៩មកដល់ថ្ងៃ១៣កុម្ភះឆ្នាំ២០២០មានចំនួន ១៤៨៣ នាក់។ អ្នកកើតមានចំនួនយ៉ាងតិច៦៤.៦៣០នាក់ ហើយអ្នកជាវិញក៏មាន៦៦០០នាក់ដែរ៕