គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលអោយរងរបួសធ្ងន់២នាក់

1107

(ព្រៃវែង) ៖ នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចមុខផ្ទះ សំណាក់ អាត់ផាលើ ផ្លូវកៅស៊ូលេខ៣១៣ ក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

Loading...

ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 1AW 3865 បើកបរដោយឈ្មោះ ដូត ថេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាលចិញ្ចើមខាងស្តាំ។

ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មានស្លាកលេខ កំពង់ឆ្នាំង 1J 9102 បើកបរដោយឈ្មោះ សយ គឹម លាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ នៅភូមិតាំងពោម ឃុំពោម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រងរបួសលើមុខដាច់ចិញ្ចើមខាងស្តាំ និងរយះបបូរមាត់ខាងលើ។

Loading...

ចំពោះវត្ថុតាងទាំងពីរយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង។ ចំណែកមូលហេតុមកពីអ្នកបើកបរម៉ូតូមានស្លាកលេខ កំពង់ឆ្នាំង 1J 9102 មានល្បឿនលឿនរេចង្កូតចូលគន្លងផ្លូវម្ខាងទៀតបណ្តាលឲបុកគ្នាតែម្តង៕

Loading...