ប្រយ័ត្ន! សាកថ្មទូរស័ព្ទរួចដើរចោល បង្កជាអគ្គិភ័យឆេះផ្ទះអស់១ខ្នង ម្ចាស់បានត្រឹមអង្គុយយំ

1259

(សៀមរាប)៖នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០រសៀល មានករណីអគ្គិ ភ័យ នៅចំណុចភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប បង្កឲ្យមានការភ្ញ​ាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តទទួលបន្ទុកបង្ការ និងពន្លត់អគ្គិ ភ័យបានឲ្យដឹងថា មានករណីអគ្គិ ភ័យនៅស្រុកប្រាសាទបាគង បណ្ដាលមកពីការសាកទូរស័ព្ទ នឹងអាគុយផ្ទាំងសូឡា ហើយម្ចាស់ទៅមើល សត្វគោដែល ចងចោលនៅឆ្ងាយពីផ្ទះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ផ្ទះឈ្មោះ សូ ឆន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងហេតុការណ៍នោះ បណ្តាលឲ្យរងការខូចខាតដូចជា៖ ឆេះផ្ទះទំហំ ៤ម៉ែត្រx៥ម៉ែត្រ ១ខ្នង (ផ្ទះឈើផ្ទាល់ដី កម្ពស់៦ម៉ែត្រ ប្រក់ស្បូវ ជញ្ជាំងស្លឹកដូង ឆេះអស់ទាំងស្រុង) ម៉ូតូម៉ាកសង់កូរ៉េ ចំនួន១ គ្រឿង ទូរទស្សន៍ ចំនួន១គ្រឿង ម៉ាស៊ីនដេសំលៀកបំពាក់ចំនួន១គ្រឿង ផ្ទាំងសូឡា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងអាគុយ ចំនួន១ឈុត ស្រូវ ចំនួន ២២ការ៉ុង ក្រវិលមាស ៧ហ៊ុន ប្រាក់ខ្មែរ ចំនួន១០ ម៉ឺនរៀល សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី និងសម្ភារប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង ហើយភ្លើងរលត់ទៅវិញនៅវេលាម៉ោង ១៤៖៥០នាទីថ្ងៃខែឆ្នាំដដែល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មិនអាចទៅជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាទេ ដោយសារផ្ទះកើតហេតុនៅឆ្ងាយពីទីប្រជុំជន និងមានចម្ងាយផ្លូវប្រមាណ ១៥គីឡូម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទៅកន្លែងកើតហេតុ ហើយស្ថានភាពផ្លូវមិនអំណោយផល ដែលពិបាកក្នុងការជួយសង្រ្គោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...