ភ័យខ្លាចឆ្លងមេរោគកូរ៉ូណា ហាងអាហារមួយកន្លែងនៅហុងកុង សម្រេចដាក់រនាំងកញ្ចក់ បែងចែកលើតុ ដើម្បីបន្ថយកម្រិតសាយភាយមេរោគ

947

(ហុងកុង)៖ តាមរយៈរូបភាពដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច South China Morning Post បានបង្ហាញថា ភោជនីយដ្ឋានមួយចំនួនបានប្រើប្រាស់កញ្ចក់ធ្វើជារនាំងខាន់ចែកដាក់នៅលើតុដែលអនុញ្ញាតឲ្យភ្ញៀវអាចអង្គុយមើលមុខគ្នាបាន តែរនាំងអាចកាត់បន្ថយកម្រិតសាយភាយមេរោគតាមផ្លូវដង្ហើមពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បាន។

ដោយឡែកភោជនីយដ្ឋានខ្លះវិញត្រូវបានគេមើលឃើញថា បានប្រើប្រាស់រនាំងធ្វើពីក្រណាត់សម្រាប់ខាន់ចែកតុនីមួយៗ ដោយតុមួយភ្ញៀវអាចអង្គុយបានទល់មុខគ្នាតែពីនាក់ប៉ុណ្ណោះ តែមិនអាចមើលឬងាកមកនិយាយទល់មុខគ្នាជាមួយនឹងអ្នកអង្គុយនៅតុបន្ទាប់គ្នាឡើយ។

គួររម្លឹកជូនថា ការសម្រេចប្រើប្រាស់រនាំងការពារមេរោគនៅតាមភោជនីយដ្ឋានក្នុងក្រុងហុងកុងបានធ្វើឡើងក្រោយមានករណី មនុស្ស ៩ នាក់ដែលជាសមាជិកនៃគ្រួសារតែមួយបានឆ្លងមេរោគកូរ៉ូណាព្រមគ្នា ក្រោយពួកគេទៅបរិភោគស៊ុបរួមគ្នានិងបានប្រើប្រាស់សម្ភារៈមួយចំនួនរួមគ្នា៕

Image result for hong kong restaurant coronavirus

Loading...

Loading...