នារីរោគចិត្ត! ដើរស្ដោះទឹកមាត់ដាក់ដៃទ្វារផ្ទះគេ ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំងនៅចិន (មានវីដេអូ)

205

(ចិន)៖ ជាក់ស្ដែងកាលពីថ្មីៗនេះស្ត្រីម្នាក់រស់នៅទីក្រុងវូហានជាតំបន់ដែលវីរុសឆ្លងកំពុងផ្ទុះខ្លាំង បានខាកស្ដោះដាក់ដៃទ្វារក្នុងអគារដែលនាងរស់នៅ។

Image result for Wuhan Woman Purposely Spits On Doorknob, Has 30 Infected People In Her Residence

សកម្មភាពថតដោយកាមេរ៉ាសុវត្ថិភាពបង្ហាញទង្វើស្ត្រីនេះកំពុងដើរអោនយឺតៗឆ្ពោះទៅកាន់មាត់ទ្វារ បន្ទាប់មកស្ដោះទឹកមាត់ដាក់ដៃទ្វាររួចដើរចេញទៅទាំងប្រុងប្រយ័ត្ន។ នៅក្នុងតំបន់ដែលស្ត្រីក្នុងវីដេអូកំពុងរស់នៅ ក៏មានអ្នកឆ្លងវីរុសកូរ៉ូណា ៣០ ករណី និង ៩០ ករណីផ្សេងទៀតកំពុងមានអាការគ្រុនក្តៅផងដែរ។

Image result for Wuhan Woman Purposely Spits On Doorknob, Has 30 Infected People In Her Residence

ក្រោយមកអ្នករស់នៅក្នុងតំបន់បានដឹង ក៏រាយការណ៍ទៅសមត្ថកិច្ច ហើយក៏មានប៉ូលិសចុះមកត្រួតពិនិត្យដោយពាក់ឯកសណ្ឋានការពារពីមេរោគ។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់អាចកំណត់ថាស្ត្រីនោះមានផ្ទុកវីរុសកូរ៉ូណា ឬអត់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត៕