អាពាហ៍ពិពាហ៍គូស្នេហ៍នៅចិន ចូលរួមតែមនុស្ស ៥នាក់ ព្រោះភ្ញៀវខ្លាចវីរុសកូរ៉ណា

154

(ចិន)៖ មូលហេតុដោយសារខ្លាចជំងឺមេរោគវីរុសកូរ៉ូណា គូស្វាមីភរិយាមួយគូ សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ដោយមិនអញ្ជើញភ្ញៀវកិត្តិយសទេ គឺពួកគាត់តែគ្រួសារ ៥នាក់តែប៉ុណ្ណោះ ។

ពិធីរៀបការខាងលើនេះបានរៀបចំឡើងនៅក្នុងខេត្ត Shandong មានចម្ងាយជាង ៩០០ គីឡូម៉ែត្រពីក្រុង Wuhan ដែលជាកន្លែងកំណើតនៃមេរោគកូរ៉ូណា។

Loading...

លោក Zhang Long ដែលជាកូនកំលោះបានប្រាប់ឲ្យដឹងថា ការពិតទៅគាត់គ្រោងនឹងអញ្ជើញភ្ញៀវប្រមាណជា ៥០០ នាក់ ប្រើប្រាស់រថយន្តចំនួន ២០ គ្រឿង អមជាមួយអ្នកកំដរប្រុសស្រីចំនួន ៤ គូ នៅក្នុងថ្ងៃរៀបការរបស់គាត់ តែយ៉ាងណាក្តីគម្រោងមួយនេះត្រូវលុបចោលទាំងអស់ព្រោះតែឥទ្ធិពលនៃការរាតត្បាតមេរោគកូរ៉ូណា។

នៅក្នុងពីធីមង្គលការមួយនេះគេបានសង្កេតឃើញថា មានអ្នកចូលត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ពោលគឺមានតែកូនកំលោះកូនកូនក្រមុំ ឪពុកម្តាយខាងកូនស្រី និងលោកអាចារ្យម្នាក់ដែលជាអ្នកដឹកនាំកម្មពិធី៕

Loading...

Loading...